សង្គមទូទៅ

ខ្លោចចិត្ត! ឧបទ្ទវហេតុ​បុរស​ម្នាក់ចូល​ក្បាលក្នុងម៉ាស៊ីនច្រូតស្រូវ គួរឲ្យសង្វេគ

កាល​ពី​ថ្ងៃ​ទី ២០​វិច្ឆិកា ​ឆ្នាំ ២០១៧ ​វេលា​​ម៉ោង ១០. ២៥​នាទី​ព្រឹក អាជ្ញាធរ​ខេត្ត​រ៉យអេដ ​ប្រទេស​ថៃ បាន​ទទួល​​សេចក្ដី​រាយការណ៍​មួយ​ថា ​មាន​ហេតុការណ៍​មនុស្ស​ធ្លាក់​ចូល​ក្នុង​ម៉ាស៊ីន​ច្រូត​ស្រូវ​នៅចំនុច​​ភូមិ​ផូន​ថង ​តំបន់​ឃី​ឡេក ​ស្រុក​បៈធុមរ៉ាត់ ​ខេត្ត​រ៉យអេដ ​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

​នៅ​កន្លែង​កើត​ហេតុ​​គេ​ឃើញ​សព​ឈ្មោះ ​វុទ្ធិភុង ​អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ ៣៤ ​ក្នុង​ស្រុង​បាង​លេន ខេត្ត​ណាក់ខន​​បៈធុម បាន​ត្រូវ​មុខ​កាំបិត​ម៉ាស៊ីន​​ច្រូត​ស្រូវ​កាប់​កម្ទេច​រហូត​ស្ទើរ​ធ្លាយ​លលាដ៍​ក្បាល​ចេញ​​មក​ក្រៅ។ ​នៅ​ក្បែរ​សព​គេ​ឃើញ​ម៉ាស៊ីន​ច្រូត​​ស្រូវ​ប្រភេទ​អង្គុយ​បើក​បរ​នៅ​ជាមួយ​សព និង​ដុំ​សាច់ និង​ឈាម​ជាប់​នៅ​​មុខ​កាំបិត​ម៉ាស៊ីន​ច្រូត​​ស្រូវ។

​បើ​​តាម​ប្រភព មុន​ពេល​កើត​ហេតុ លោក វុទ្ធិភុង ​បាន​ទទួល​ពាក្យ​ជួល​ច្រូត​ស្រូវ​នៅ​ចំណុច​ភូមិ​ផូន​ថង ​ទើប​លោក​បើក​ម៉ាស៊ីន​ទៅ​ច្រូត​ស្រូវ​ឲ្យ​គេ​ដូច​ធម្មតា។ មិត្ត​រួម​ការងារ​​របស់​ជន​រង​គ្រោះ​ម្នាក់​ដែល​ឈរ​នៅ​ម្ខាង​​​រង់​ចាំ​ដូរ​គ្នា​បើក បាន​សង្កេត​ឃើញ​ថា ម៉ាស៊ីន​ច្រូត​ស្រូវ​បាន​ចត​កណ្ដាល​វាល​ស្រែ​មួយ​ស្របក់​ធំ​​​ទាំង​ម៉ាស៊ីន​កំពុង​ឆេះ តែ​មិន​ព្រម​បើកទៅ​​មុខ ​ខ្លួន​មាន​ការ​សង្ស័យ​ក៏​ប្រញាប់​រត់​ទៅ​មើល ស្រាប់​តែ​ឃើញ វុទ្ធិភុង ​ធ្លាក់​ចូល​ក្នុង​មុខ​កាំបិត​ម៉ាស៊ីន​ច្រូត​ ឃើញ​តែ​ជើង​​គួរ​ឲ្យ​រន្ធត់​តែម្ដង។

ឃើញ​បែប​នេះ​ខ្លួន​បាន​ស្រែក​ខ្លាំង​ៗ​ឲ្យ​អ្នក​នៅ​ក្បែរ​ៗ​​មក​ជួយ​សង្គ្រោះ ​អ្នក​ភូមិ​ក៏​​ទៅ​ជួយ ប៉ុន្តែ​មិន​អាច​ទាញ​សាក​សព​​ជន​រងគ្រោះ​ពី​មុខ​កាំបិត​ម៉ាស៊ីន​ច្រូត​បាន​ភ្លាម​ៗ​​ទេ ហើយ​ក៏​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​តែម្ដង៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ​ Loykob.com​ ដោយ​គ្មាន​ការ​អនុញ្ញាត)