សង្គមទូទៅ

​ប្រយ័ត្ន​ប្រុសៗ! ខ្ជិលក្រោក នោមដាក់ដប ជាប់មិនចេះ​តិចម៉ោង

នេះ​ជា​ភាព​អាម៉ាស់​របស់​បុរស​ម្នាក់ ​ដោយ​ត្រូវ​នាំ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ បន្ទាប់​ពី​ប្រដាប់​ភេទ​ជាប់​ក្នុង​ដប​ដក​មិន​ចេញ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​។

បុរស​រូប​នេះ​អាយុ ២៩​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ​តែ​​​មិន​បញ្ចេញ​អត្តសញ្ញាណ​ បាន​ប្រាប់​រឿង​រ៉ាវ​ទៅ​​ក្រុម​សង្គ្រោះ​ថា ​ពេល​កើត​ហេតុ​​ខ្លួន​កំពុង​ដេក​លើ​គ្រែ ហើយ​ប្រពន្ធ​បាន​យក​ដប​ទឹក​សុទ្ធ​ឲ្យ​នោម ពេល​ខ្លួន​ឈឺ​នោម​​នា​វេលា​ម៉ោង ១០៖៣០​នាទី​យប់ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​អា​អូន​តូច​របស់​គាត់​បាន​ជាប់​ក្នុង​ដប​ចំណុះ​កន្លះ​លីត្រ ​រយៈពេល​រហូត​ដល់​ ១៤​ម៉ោង មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ Taiping Hospital ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ជួយ​សង្គ្រោះ និង​​ពន្លត់​អគ្គីភ័យ Taiping ​លោក Hasna Rashid ​បាន​រៀប​រាប់​ថា ​ជន​រងគ្រោះ​មាន​បញ្ហា ឬ​លំបាក​ក្នុង​ការ​រើ​ខ្លួន ហើយ​ក៏​​មិន​ចង់​ក្រោក​ពី​គ្រែ​ទៅ​បន្ទប់​ទឹក​ដែរ​នៅ​យប់​កើត​ហេតុ​ ​ទើប​ប្រពន្ធ​ជួយ​យក​ដប​ឲ្យ​នោម។ ប្រពន្ធ​​ជនរងគ្រោះ​​និយាយ​ថា ​ពេល​នោម ​ប្ដី​បាន​ដាក់​អា​អូន​តូច​ចូល​ក្នុង​ដប​ដូច​កូន​ក្មេង ​ទើប​ពេល​ដក​ចេញ​ ដក​មិន​រួច។

ទោះ​យ៉ាង​ណា ជន​រងគ្រោះ​មិន​ត្រូវ​បញ្ជូន​ទៅ​រក​ពេទ្យ​ភ្លាម​ៗ​ទេ រង់​ចាំ​រហូត​ដល់​ព្រឹក។ ​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ទទួល​ទូរសព្ទ​អំពី​​ឧបទ្ទវហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ ១១៖២៧​នាទី​ព្រឹក។ ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ អ្នក​ជំនាញ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ពេទ្យ​ពិសេស​កាត់​មាត់​ដប​បន្តិច​​ម្ដង​ៗ​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ម៉ោង ១២​រសៀល៕ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loykob.com ដោយ​គ្មាន​ការ​អនុញ្ញាត)