វីដេអូប្លែកៗ

វីដេអូ​ពស់​ថ្លាន់​លេប​ជ្រូក​ព្រៃទាំង​មូល​ឆៅ​ៗ តែ​ចុង​ក្រោយ​បែរ​ជា

វីដេអូ​​ចំនួន​ពីរ​មាន​រយៈពេល​​ជិត ២​នាទី និង​មួយ​ទៀត​ជាង ៣​នាទី ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​យូ​ធូប​កាល​ពី​ថ្ងៃ​ទី ៣០​តុលា ឆ្នាំ ២០១២ ដោយ​មាន​អ្នក​ចូល​ទស្សនា​ជាង ១​លាន ៣​សែន​ដង បាន​បង្ហាញ​ពី​ពស់​ថ្លាន់​​ពណ៌​លឿង​ឆ្នូត​​ខ្មៅ​​ខ្នង​មួយ​ក្បាល​ដ៏​វែង ​បាន​ព្យាយាម​​​លេប​ចំណី​ដែល​ធំ​ជាង​ខ្លួន​យ៉ាង​តក់​ក្រហល់​។

វីដេអូ​ដំបូង គេ​បាន​ឃើញ​ពស់​ថ្លាន់​ប្រភេទ​នេះ​បាន​លូន​សសៀរ​ទៅ​ក្បែរ​ជ្រូក​ព្រៃ​មួយ​ហ្វូង​មាន​គ្នា ៣​ក្បាល​​ ដែល​កំពុង​ឈ្មុស​ដី​​រក​ចំណី​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក។ ហ្វូង​ជ្រូក​ទាំង​នេះ​ហាក់​មិន​សូវ​ខ្លាច​ពស់​កំណាច​​មួយ​ក្បាល​ទេ ទោះ​ឃើញ​វា​វារ​ចូល​ក្បែរ​ខ្លួន​ក៏​មិន​ប្រញាប់​រត់​ទៅ​ណា​ដែរ ​នៅ​រក​ស៊ី​តែ​រាង​រអើលៗ​បន្តិច។

ចំណែក​ពស់​ថ្លាន់​បាន​​ឃើញ​ជ្រូក​ព្រៃ​​​មួយ​ក្បាល​ដាច់​ហ្វូង​នៅ​តែ​​ឯង​ ក៏​​សម្រេច​ចូល​ក្បែរ​សន្សឹម​ៗ ​​រួច​ហក់​​ចាប់​ជ្រូក​​ព្រៃ​មួយ​ ធ្វើ​ជា​ចំណី​របស់​ខ្លួន​​ទាំង​កម្រោល​តែ​ម្ដង។ ពស់​ថ្លាន់​​បាន​ប្រើ​ខ្លួន​ដ៏​វែង​របស់​វា​រុំ​ព័ទ្ធ​រឹត​ជ្រូក​ព្រៃ​តឹង​ណែន​ជា​ច្រើន​នាទី​​ រហូត​ដាច់​ដង្ហើម​ ទើប​វា​ព្យាយាម​លេប​ទាំង​មូល។

ពស់​ថ្លាន់​មួយ​ក្បាល​នេះ​ហាក់​ស្រេក​ឃ្លាន​ខ្លាំង ហើយ​បាន​ព្យាយាម​​លេប​ជ្រូក​ព្រៃ​យ៉ាង​យូរ ​តែ​ជា​អកុសល​លេប​ទៅ​មិន​រួច​ ក៏​ខ្ជាក់​ជ្រូក​ព្រៃ​ចោល​ឲ្យ​ដេក​ងាប់ រួច​លូន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល​៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ (ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេបសាយ​ loy​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)