សិល្បៈកម្សាន្ដ

គ្រាន់តែញញឹម​ធ្លាក់ការងារ! ម្ដាយរំភើបបិទ​មាត់មិនជិត ពេលឃើញកូន​ស្រីកម្សត់​បានមុខមាត់ថ្មី

Loading...

នៅ​ថ្ងៃ​ទី ២៦​ ធ្នូ ​កន្លង​ទៅ​នេះ​កម្មវិធី Let Me In Thailand ​រដូវ​កាល​ទី ៣ ​បាន​បង្ហាញ​មុខ​បេក្ខជន​ទី ៨ ​ដែល​មាន​បញ្ហា​ធ្មេញ​​ដោយ​ជួរ​លើ​មិន​ស្មើ​នឹង​ជួរ​ក្រោម ​និង​ផ្ទៃ​មុខ​ដែល​ក្លាយ​ជា​ឧបសគ្គ​​រារាំង​មិន​ឲ្យ​នាង​សម្រេច​ក្ដី​ស្រមៃ​ជា​តារា​ម៉ូដែល​បាន។

​នាង​​​មាន​ឈ្មោះ ប៉ាន រ័ង​សិយ៉ា​ផន វ័ងប៊ូន ​អាយុ ២១​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី ៤ មុខ​​វិជ្ជា​បច្ចេកទេស​ធ្វើ​ម្ហូប​អាហារ​ ​និង​សេវា​កម្ម​នៅ​មហាវិទ្យាល័យ​សួន​ឌុ​សីត។ ​ប្អូន​ស្រី​ត្រូវ​បាន​កម្មវិធី​ខាង​លើ​ជ្រើសរើស​យក​ក្នុង​ចំណោម​បេក្ខនារី ២​នាក់​កាល​ពី​ជាង ៣​ខែ​មុន ​រួច​បញ្ជូន​ទៅ​វះកាត់​នៅ​ប្រទេស​កូរ៉េ​​រយៈពេល ៣​ខែ ទើប​ត្រលប់​មក​ប្រទេស​កំណើត​វិញ។

​ពេល​ត្រលប់​មក​ដល់​លើ​ឆាក​នា​រាត្រី​ថ្ងៃ​អង្គារ ​ធ្វើ​ឲ្យ​ចូល​រួម​ទស្សនា​​ភ្ញាក់ផ្អើល​ជា​មួយ​នឹង​ការ​កែ​​ប្រែ​មុខ​មាត់​ថ្មី​យ៉ាង​ស្រស់​​ស្អាត ឯ​ម្ដាយ​​របស់​នាង​ក៏​ស្រក់​ទឹក​បណ្ដើរ ញញឹម​បណ្ដើរ​យ៉ាង​រំជួល​ចិត្ត​ ពីព្រោះ​តែ​សម្រស់​កូន​ស្រី​បាន​​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​​​​ចាប់​អារម្មណ៍​។

ប្អូន​ស្រី​ ប៉ាន ​បាន​រៀប​រាប់​បទ​ពិសោធ​ជា​ច្រើន​ដែល​​ធ្លាប់​​ជួប​ប្រទះ គឺ​ពេល​ទៅ​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​​នៅ​ទី​ណា ​នាង​ព្យាយាម​ធ្វើ​ចិត្ត​​មិន​ញញឹម​​ដើម្បី​​​លាក់​បាំង​ការ​ពិត​នៃ​សម្រស់ ​ព្រោះ​បើ​នាង​ញញឹម​កន្លែង​ការ​ងារ​ទាំង​នោះ​មិន​ទទួល​យក​​​នាង​ឡើយ​ ដែល​​បញ្ហា​ទាំង​អស់​នោះ​​បណ្ដាល​មក​ពី​ធ្មេញ​ខ្លួន​ឯង។

ចំណែក​ជីវភាព​គ្រួសារ​វិញ ប្អូន​ស្រី​​ជួប​ការ​លំបាក​ច្រើន ចាប់​តាំង​​ពី​ឪពុក​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម​កាល​នាង​​ទើប​អាយុ ៤​ឆ្នាំ ​ហើយ​ម្ដាយ​ត្រូវ​រ៉ាប់រង​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ចិញ្ចឹម​កូន ២​នាក់ ​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​​​ស្លុត​ចិត្ត គឺ​​គាត់​មាន​អាការៈ​​ធុញថប់​ស្ដ្រេស​ពេក​ក៏​ធ្លាប់​​​រក​សម្លាប់​ខ្លួន​តាម​​ស្វាមី​​ដែរ​។ ​ប៉ុន្តែ​យ៉ាង​ណា ប្អូន​​ស្រី​ ប៉ាន បាន​ខិតខំ​​តស៊ូ​ព្យាយាម​ជួយ​ធ្វើ​កិច្ចការ​ងារ​ផ្ទះ និង​រៀន​សូត្រ​រហូត​បាន​ខ្ពស់​មក​ដល់​បច្ចុប្បន្ន៕ (​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)