វីដេអូប្លែកៗ

វះស្ដេចពស់​ថ្លាន់ដ៏ធំសម្បើម​មួយក្បាល ធ្លាយ​ចេញពងមិន​ចេះតិច (មានវីដេអូ)

ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​ត្រូវ​គេ​ចាប់​បាន​​នៅ​ឧទ្យាន​ជាតិ Everglade ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ​រួច​ត្រូវ​បាន​គេ​នាំ​មក​វះ​ពោះ​នៅ​មន្ទីរ​ពិសោធន៍ ស្រាប់​តែ​ប្រទះ​ឃើញ​ពង​ជិត ១០០​ពង គួរ​ឲ្យ​ភ្ញាក់​ផ្អើល។​

​ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ​ពស់​​នេះ​ជា​ប្រភេទ​ពស់​ថ្លាន់​ភូមា និង​ជា​ពូជ​ធ្លាប់​​ត្រូវ​គេ​នាំ​ចូល​សហរដ្ឋ​អាមេរិក​កាល​ពី​ជិត​ ៣០​ឆ្នាំ​មុន​។ ​ចំណែក​មួយ​ក្បាល​ដែល​គេ​វះ​​នេះ​​មាន​ប្រវែង ៥,៤​ម៉ែត្រ ​​ទម្ងន់ ៧៤​គីឡូ​ក្រាម​​ជាមួយ​ពង ៩៥​គ្រាប់។ នេះ​បើ​តាម​ក្រុម​ជំនាញ​របស់​សាកល​វិទ្យាល័យ​ផ្លរីដា​បាន​អះអាង។

តំបន់ Everglades ​ជា​ជម្រក​ពស់​ថ្លាន់​មាន​ប្រភព​ពី​ប្រទេស​នៅ​អាស៊ី​​ជា​ច្រើន​ដោយ​នាំ​ចូល​កាល​អំឡុង​ឆ្នាំ ១៩៩០។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​មិន​បាន​បញ្ជាក់​ថា ពស់​នេះ​បាន​ងាប់​ដោយ​សារ​អ្វី​នោះ​ទេ ​គ្រាន់​តែ​បង្ហើប​ថា ក្រោយ​វះ​ពិនិត្យ​មើល​រួច​រាល់ ​ពួក​គេ​ក៏​បាន​យក​វា​ទៅ​កប់​វិញ៕ (​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)