សិល្បៈកម្សាន្ដ

កែមុខរួច កូនបន្លំធ្វើអ្នក​បម្រើលើកអាហារ ម្ដាយលែងស្គាល់កូន ទោះប្រាប់ក៏មិនជឿ ទាល់តែ..

កម្មវិធី Let Me In Thailand រដូវ​កាល​​ទី ៣ ​បាន​​​អបអរ​ស្វាគមន៍ឆ្មាំ​ថ្មី​ដោយ​ជ្រើស​យក​​បេក្ខជន​ដែល​បាន​ប្រកួត​គ្នា​ទាំង ២​រូប​ ឲ្យ​ជាប់​​បាន​ទទួល​វះកាត់​មុខ​​មាត់។

ពួក​គេ​មាន​បញ្ហា​​សម្រស់​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​ទាំង​ការ​ដើរ​ហើរ ការ​សិក្សា​រៀន​សូត្រ​ ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជុំវិញ ការ​ប្រកប​ការងារ ព្រោះ​ត្រូវ​គេ​ចំអក​តាម​រូប​ភាព​ផ្សេង​ៗ ​ប៉ុន្តែ​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ជា​មនុស្ស​ថ្មី សង្ហា ​ដែល​ស្រី​ៗ​ឃើញ្​ហើយ​អាច​នឹង​លង់​សម្រស់​ពួក​គេ។

ទី​បំផុត​នៅ​រាត្រី​ថ្ងៃ​ទី ២​ មករា កម្មវិធី​ខាងលើ​បាន​បង្ហាញ​មុខ​មាត់​បេក្ខជន​ទី ៩ ​គឺ​លោក​អឺត ណាន់​ធៈ​វុទ្ធិ ច័ន្ទ​សៈវ៉ាង អាយុ ២២​ឆ្នាំ ​បាន​ឡើង​បង្ហាញ​​ខ្លួន​​លើ​​ឆាក និង​បេក្ខជន​ទី ១០ ​បន ផៈ​ចៈរៈ ថា​វ៉ន​​ឈី​វីន អាយុ ២១​ឆ្នាំ តាម​រយៈ​វីដេអូ។

បេក្ខជន​ទី ៩ ​លោក ​អឺត ​ប្រាប់​ថា​​ការ​លំបាក​របស់​ខ្លួន​គឺ ជួរ​ធ្មេញ​ខាង​ក្រោម​បាន​លយ​ផុត​ជួរ​​ធ្មេញ​ខាង​លើ​នាំ​ឲ្យ​មាត់​កំពុង​ឡើង ​ហើយ​ព្យាយាម​ប្រឹង​បិទ​មាត់។ ចំណែក​កំលោះ បន ​​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ចម្អិន​​​ម្ហូប​អាហារ​បាន​បង្ហើប​ថា ​ខ្លួន​មាន​បញ្ហា​មាត់​កំពុង​ខ្លាំង​ចាប់​តាំង​ពី​រៀន​នៅ​បឋម​សិក្សា​ដោយ​សារ​ជួរ​ធ្មេញ​ក្រោម​មិន​ស្មើ​ជួរ​លើ​ ធ្វើ​ឲ្យ​លោក​មិន​សូវ​ហ៊ាន​ញញឹម​។

ទោះ​យ៉ាង​ណា​ក្ដី បេក្ខជន​ទី ៩ ​​ជាប់​ជម្រើស​បាន​កែ​មុខ​មាត់​ថ្មី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ឯ​កំលោះ បន ​ដែល​ជា​កាដូ​ឆ្នាំ​ថ្មី​របស់​កម្មវិធី ​ក៏​បាន​ទទួល​ការ​វះកាត់​ដែរ គ្រាន់​តែ​វះ​កាត់​នៅ​ប្រទេស​ថៃ​​ដោយ​គ្រូ​ពេទ្យ​ថៃ​ផ្ទាល់​តែ​ម្ដង តែ​សម្រស់​នៅ​តែ​ស្រស់​ស្អាត។

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ​វីដេអូ​ទី​មួយ​ជា​បេក្ខជន​ទី ១០ ​កំលោះ បន បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​លើក​អាហារ​​ឲ្យ​ម្ដាយ​ក្នុង​ហាង​​​មួយ តែ​ម្ដាយ​ចំណាំ​មិន​បាន ​ទោះ​ប្រាប់​ថា ខ្លួន​ជា​កូន​ក៏​គាត់​មិន​​ទាន់​ជឿ​ភ្លាម​ៗ​ដែរ។ ឯ​បេក្ខជន​ទី ៩ លោក​ អឺត បាន​ឡើង​បង្ហាញ​​មុខ​លើ​ឆាក​ ធ្វើ​ឲ្យ​ម្ដាយ​រំភើប​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​ដូច​គ្នា។ ប្រិយ​មិត្ត​អាច​​ចុច​ទៅ​​ខាង​ដើម​វីដេអូ​វិញ ដើម្បី​ទស្សនា​​កម្មវិធី​ពី​​​ដើម​ដល់​ចប់៕ (​​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)