សិល្បៈកម្សាន្ដ

គ្រូបង្រៀនអភ័ព្វធ្លាប់ប្រុសៗប្រដូចនឹងយាយធ្មប់ ពេលនេះកែមុខមាត់ថ្មី មើល​សឹងមិនស្គាល់

Loading...

នា​រាត្រី​ថ្ងៃ​អង្គារ​ម្សិលមិញ ​​កម្មវិធី​កែ​មុខ​មាត់​ថ្មី Let Me In Thailand រដូវ​កាល​ទី ៣ បន្ត​បង្ហាញ​មុខ​បេក្ខជន​ទី ១៤ ​របស់​ខ្លួន​ដូច​​ការ​គ្រោង​ទុក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ Workpoint ​បន្ទាប់​ពី​ត្រលប់​មក​ពី​វះកាត់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​រយៈពេល ៣​ខែ។

បេក្ខជន​ទី ១៤ នេះ​​មាន​ឈ្មោះ​ផា សុផា ​ជា​គ្រូ​បង្រៀន​ភ្លេង​មាន​ចង្កា​វែង ស្បែក​មុខ​គ្រើម​ពោរពេញ​ដោយ​កន្ទួល​​ស្នាម​មុន​ធ្វើ​ឲ្យ​គេ​ចំអក​ឡក​ឡើយ​ដោយ​ប្រៀប​ធៀប​នាង​ដូច​ទៅ​នឹង​មេធ្មប់ ប៉ុន្តែ​ក្រោយ​ពី​វះកាត់​រួច ​នាង​ទទួល​បាន​មុខ​មាត់​ថ្មី​ដ៏​ស្រស់​ស្អាត​ដូច​គេ​ឯង​មិនចាញ់​តារា​ម៉ូដែល​ប៉ុន្មាន​ទេ។

​រដូវ​កាល​ទី ៣ នឹង​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ទី ៤​កុម្ភៈ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ ​ហើយ​​នៅ​ថ្ងៃ​អង្គារ​ទី ៣០​ មករា​ យប់​មិញ Let me in ​បាន​បំពេញ​ក្ដី​ស្រមៃ​ក្នុង​ការ​វះកាត់​កែ​ប្រែ​ជីវិត​ថ្មី​ឲ្យ សុផា ជា​គ្រូ​បង្រៀន​តន្ត្រី​ក្មេង​ៗ​បាន​ដោយ​ជោគជ័យ​។ ​ចំណែក​​ប្រវត្តិ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​នាង ​ធ្វើ​ឲ្យ​គេ​​អាណិត​អាសូរ​ជា​ខ្លាំង ដែល​កន្លង​មក សុផា ​តែង​តែ​ត្រូវ​ថា ​ស្រី​មុខ​យ៉ាប់​ព្រោះ​ស្បែក​មុខ​មិន​រាប​ស្មើ សុទ្ធ​តែ​មុន ​ចង្កា​វែង​ដូច​យាយ​ធ្មប់ ​ធ្វើ​ឲ្យ​នាង​តូច​ចិត្ត និង​ខូច​ចិត្ត​យ៉ាង​​ខ្លាំង ​ប៉ុន្តែ​ក៏​ត្រូវ​ព្យាយាម​ក្រោក​ឈរ​តស៊ូ​ឲ្យ​ក្លាយ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ក្នុង​ក្រសែភ្នែក​ក្មេង​ៗ។

ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​មុខ​មាត់ នាង​ត្រូវ​តស៊ូ​ខាំ​មាត់​សង្កត់​ចិត្ត​ចាប់​តាំង​ពី​ក្មេង រហូត​អាច​ប្រលង​ចូល​រៀន​គណៈ វិស្វកម្ម​បាន ទោះ​បី​ជា​មុខ​វិជ្ជា​នេះ​ជា​ក្ដី​សុបិន ​ប៉ុន្តែ​ដោយ​សារ​ត្រូវ​រក​ប្រាក់​ជា​ទុន​ក្នុង​ការ​បន្ត​ការ​សិក្សា និង​ចាយ​វាយ​ផ្សេង​ៗ​ក្នុង​អំឡុង​ពេល​សិក្សា ​នាង​បាន​ជ្រើស​រើស​យក​ជំនាញ​តន្ត្រី​​​​នៅ​​មហាវិទ្យាល័យ​រ៉ាតផាត់​រ៉យអេដ​ជំនួស​វិញ​ ​ទោះ​​មិន​មាន​មូលដ្ឋាន​គ្រឹះ​​ពី​ក្រោម​ទាក់​ទង​នឹង​តន្រ្ដី​ក៏​ដោយ តែ​ដោយ​សារ​តែ​ភាព​ជឿជាក់ ​ធ្វើ​ឲ្យ​នាង​សម្រេច​បាន​។

បច្ចុប្បន្ន ​សុផា ​ជា​គ្រូ​បង្រៀន​ក្មេង​ៗ​ក្នុង​សាលា​រៀន​ ថែវ​ផាត់​យ៉ា ​ដែល​នាង​ធ្លាប់​ប្ដេជ្ញា​ធ្វើ​ជា​គ្រូ​ឲ្យ​ល្អ​បំផុត។ ​កាល​ពី​មុន សុផា ​មិន​មាន​ទំនុក​ចិត្ត​បន្តិច​សោះ ប៉ុន្តែ​ពេល​នេះ​ក្រោយ​វះកាត់​មុខមាត់​ថ្មី ទំនុក​ចិត្ត​មាន​ច្រើន​ឡើង​ប្រៀប​​ដូច​​​មាន​ជីវិត​កើត​​ថ្មី​ម្ដង​ទៀត​អីចឹង​៕ (​​ប្រែ​សម្រួល៖ ឡូយ​កប់) (ហាម​លួច​ចម្លង​អត្ថបទ​ពី​វេប​សាយ​ Loy​​ko​b.c​o​m ដោយ​គ្មាន​ការ​អនុញ្ញាត)