ស្វែងយល់​ពីជំងឺអុត​ស្វាយឲ្យហើយ ប្រយ័ត្ន​ជួបរឿងស៊យធំ

Loading...

ជំងឺ​អុត​ស្វាយ ជា​ជំងឺ​ដែល​បង្ក​អោយ​មាន​ជា​កន្ទួល​រមាស់​អុចៗ​ក្រហម​លើ​ស្បែក​របស់​យើង រាល​ដាល​ពី​ស្មង​ជើង ដល់​ក​មុខ និង​អវយវៈ​ផ្សេង​ទៀត ដែល​រយៈ​ពេល​ប្រមាណ​៧ ទៅ១០ថ្ងៃក្រោយ កន្ទួល​ទាំង​នោះ​ និង​វិវត្តន៍​ពី​អុចៗ​ក្រហម ទៅ​ជា​ពង​បែក​មាន​ទឹក​វិញ (Vesicles) ។

ពង​បែក​ទាំង​នោះ​មាន​ចេញ​នៅ​ក្នុង​មាត់​លើ​ស្បែក​ក្បាល ជុំវិញ​ភ្នែក ប្រដាប់​បន្ត​ពូជ ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​កើត​នៅ​កន្លែង​មួយ​ហើយ វា​អាច​ជា​សះ​ស្បើយ ដោយ​ក្រោយ​មក​ទៅ​កើត​កន្លែង​ផ្សេង​ទៀត​រហូត​ដល់​ប្រហែល​២សប្តាហ៍​បាន​អាការៈ​កន្ទួល​រមាស់​នោះ​បាត់ ។

ចំនែក​ការ​ចម្លង​នៃ​ជំងឺ​នេះ​ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​ដែរ ។ ហេតុ​ដូច​នេះ បាន​ជា​អ្នក​ជំងឺ​ត្រូវ​នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ដទៃ លើក​លែង​ក្រុម​គ្រួសារ​ដែល​នៅ​ជាមួយ ។

វិធី​ការពារ​ជំងឺ​អុត​ស្វាយ៖
សម្រាប់​វិធី​ព្យាបាល ជំងឺ​អុត​ស្វាយ​វិញ គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​មែនទែន ព្រោះ​អី​ជំងឺ​អុតស្វាយ ជា​ជំងឺ​ដែល​ចំលង​កាច​សាហាវ​បំផុត ។ អ្នក​ជំងឺ​គួរ​ណា​តែ​នៅ​ក្នុង​ផ្ទះ​រហូត​ដល់​ស្នាម​កន្ទួល​ទាំង​នោះ បាត់​អស់ ។ ក្រៅពី​អោយ​អ្នក​ជំងឺ​នៅ​ផ្ទះ​ហើយ យើង​ក៏​ត្រូវ​ព្យាបាល​ដោយ​ការ​អោយ​ថ្នាំ​មួយ​ចំនួន​ដល់​អ្នកជំងឺ ទៅ​តាម​សភាព​របស់​អ្នក​ជំងឺ​នីមួយៗ ដូចជា ៖
-ថ្នាំ Zovirax (Acyclovir) មាន​ប្រយោជន៍​សំរាប់​បំបាត់​រោគ​សញ្ញា​របស់​ជំងឺ​ផ្តា​សាយ តែ​ការ​ប្រើ​ថ្នាំ​នេះ ស្ថិត​នៅ​ក្នុង​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ ដោយ​មាន​វេជ្ជបណ្ឌិត​ខ្លះ​បាន​លើក​ឡើង​ថា ថ្នាំ​នេះ​គួរ​ប្រើ​ជាមួយ​កុមារ​ដែល​មិន​មាន​រោគសញ្ញា​ប៉ះ​ពាល់​ដល់​ខួរក្បាល និង​សួត ។

– ថ្នាំ​ប្រឆាំង​អាឡែក​ហ្ស៊ី ដូចជា Benadryl រឺ Zyrtec ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ រមាស់ និង​ហើម ។
– ថ្នាំ​អង់ទីប៊ី​យូទិច ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឆ្លង​លើ​ស្បែក​ក្រោយ​ពី​កើត​ជំងឺ​អុត​ស្វាយ រឺអ្នក​ជំងឺ​អុត​ស្វាយ​មាន​ជំងឺ​ទាក់​ទង​នឹង​សួត ។

វិធី​បង្ការ​កុំ​អោយ​មាន​ស្នាម​កន្ទួល ពង​បែក​លើ​ស្បែក៖
ការថែទាំ ព្យាបាល​នៅផ្ទះ ជា​កត្តា​ចំបង​សម្រាប់​សមាជិក​គ្រួសារ​គ្រប់រូប​គួរដឹង
– ត្រូវ​កាត់​ក្រចក​ដៃ​របស់​អ្នក​ជំងឺ​ដើម្បី​កុំ​អោយ​អ្នក​ជំងឺ​អេះ ហើយ​ចំលង​មេរោគ​ផ្សេងៗ​ទៀត និង​សន្លាក់
– ត្រូវ​ងូត​ទឹក​អោយ​អ្នកជំងឺ​អោយ​បាន​ច្រើន​ដងក្នុង១ថ្ងៃ ដើម្បី​បំបាត់​ភាព​រមាស់ និង​គ្រប​កន្សែង​ត្រជាក់ សើម​លើ​ស្បែក
– ប្រើ​ប្រាស់​ក្រែម ឬឡេ​លាប​លើ​ស្បែក​ដើម្បី​បង្កើត​សំណើម និង​បំបាត់​ភាព​រមាស់
– ចំពោះ​កុមារ​តូចៗ ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្តូរ​កន្ទប​អោយ​កុមារ​បាន​ច្រើន​ដង ដើម្បី​អោយ​ស្នាម​កន្ទួល​ស្ងួត ជ្រុះ​អស់ ។
– ប្រើ​ប្រាស់​ថ្នាំ Telenol ដើម្បី​បន្ថយ​កំដៅ​ក្នុង​ខ្លួន​អ្នកជំងឺ ដាច់​ខាត​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំង Aspirin ទេ៕

 

ប្រភព៖ គ្រូពេទ្យវ័យក្មេង