សង្គមទូទៅ

និស្សិតច្បាប់​សាលា Rule ប្រាថ្នាចង់​ធ្វើមេធាវី បែរជួបរឿង​អកុសលហួសស្មាន

និស្សិត​ច្បាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា​សាលា RULE ម្នាក់ បាន​​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ មិត្ត​ភ័ក្ដិ សាច់​ញាតិ និង​មិត្ត​រួម​ថ្នាក់​ជា​ច្រើន​ទៀត បង្ហាញ​អារម្មណ៍​ស្ទើរ​មិន​ជឿ ព្រោះ​តែ​ជួប​រឿង​អកុសល​ថ្មី​ៗ​ពេក ធ្វើ​ឲ្យ​គ្រប់​គ្នា​ទទួល​យក​ពុំ​បាន។​

យុវជន​មក​ពី​ខេត្ត​កំពង់​ចាម​​រូប​នេះ ធ្លាប់​បង្ហើប​ប្រាប់​មិត្តភ័ក្ដិ​ជា​មួយ​សារ​គួរ​ឲ្យ​រំជួលចិត្ត​​ទាក់​ទង​នឹង​ការ​សិក្សា​ជា​ច្រើន​ទៅ​កាន់​មិត្ត​ភ័ក្ដិ​ជិត​ស្និត មុន​ពេល​លា​គ្រប់​គ្នា​ទៅ​ជា​រៀងរហូត។ បើ​តាម​ប្រភព​ពី​មិត្ត​ភ័ក្ដិ​របស់​យុវជន​វ័យ ២១​ឆ្នាំ​ខាង​លើ​បាន​អះអាង​ថា ​គេ​បាន​កើត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ​ហើយ​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ ៧​​ថ្ងៃ​ ក៏​បាត់​បង់​ជីវិត​នៅ​វៀតណាម​តែម្ដង ក្រោយ​បញ្ជូន​ទៅ​​សង្គ្រោះ។

យុវជន​​នេះ​មាន​ឈ្មោះ វាសនា ធ្លាប់​ព្រលយ​ប្រាប់​មិត្ត​ភ័ក្ដិ​ថា ​ខ្លួន​ចង់​ធ្វើ​ជា​មេធាវី​ណាស់ ហើយ​គ្រោង​ទៅ​ប្រលង​ឆាប់​ៗ ​នេះ​បើ​តាម​មិត្ត​ភ័ក្ដិ​ជន​រងគ្រោះ​​សរសេរ​៖ អ្នក​តែង​តែ​និយាយ​ថា​អ្នក​ចង់​ក្លាយ​ជា​មេធាវី​ ហើយ​ថ្ងៃ​មុន​ អ្នក​បាន​ប្រាប់​ពួក​យើង​ថា នឹង​ទៅ​ប្រឡង​ជាមួយគ្នា​ សម្រច​គោល​បំណង​រៀង​ខ្លួន​នោះ​អី​ តែ​ពេល​នេះ​អ្នក​ទៅ​ចោល​ពួក​យើង​ហើយ​ អ្នក​ក្បត់​ពាក្យ​សម្តី​ហើយ។ហេតុអី​ក៏​អ្នក​ឆាប់​សម្រាក​ខ្លាំង​ម្លេះ? ពេលនេះ​អ្នក​បាន​សម្រាក​ហើយ​ អ្នក​លែង​ឈឺ​ចាប់​ទៀត​ហើយ​ មាន​ជាតិ​ក្រោយ សូម​អោយ​យើង​ជួប​គ្នា​អោយ​បាន​យូរ​ជាង​នេះ​ទៅទៀត​។ ការ​ចង់​ចាំ​គ្មាន​ថ្ងៃ​ភ្លេច​ ស្នាម​ញញឹម​ដែល​មិន​អាច​បំភ្លេច។

​មិត្ត​ម្នាក់​ទៀត​​សរសេរ​ថា ៖ ហេតុ​អី? ភ្លាមៗ​ពេក​ហើយ​ហី? លឿន​ណាស់? ​ ដាច់​ចិត្ត​ម្ល៉េះ? មនុស្ស​ល្អ​ចែស​សោះ ?​ពី​មនុស្ស​ម្នាក់​ដែល​និយាយ​ច្រើន​ លេង​ច្រើន ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​សប្បាយ​ហ៎៎​ មនុស្ស​រៀន​ពូកែ ឆ្លាត អី​ក៏​ចេះ​ អី​ក៏​ដឹង​ ​ធ្លាប់​តែ​រៀន​ថ្នាក់​ជា​មួយ​គ្នា​ទោះ late ទោះ​ដឹង​គេ​ធ្វើ​បាប​ គេ​ឲ្យ​ច្រៀង គេ​ឲ្យ​រាំ​ក៏​មិន​ដែល absent ដែរ​ តែមួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​ដូច​ប្លែក តែ​គ្មាន​អ្នក​ចាប់​អារម្មណ៍ ពិត​ជា​សុំទោស​ដែល​ពេល​ខ្លះ​លេង​ជ្រុល​ហួស​ហេតុ​ ទោះ​ម៉េច​ក៏​ដោយ​យ៉ាង​យូរ​ស្អែក​ត្រូវ​គ្នា​វិញ​អស់ហើយ។

អ្នក​ដែល​គេ​មិន​ទាន់​ស្គាល់​ពួក​យើង​ច្បាស់​គេ​អាច​និយាយ​ថា​ពួក​នេះ​លេង​លើស​ ព្រោះ​បាញ់​គ្នា​ឈឺៗ ត្រូវ​ស្ដី​ឲ្យៗ ត្រូវ​ថាៗ​ភ្លាម​ (គ្រាន់​ចង់​ឲ្យ​ល្អ) ពេល​ខ្លះ​ជុំគ្នា​ឡើង​ផ្អើល​គេ​ឯង​អស់​ហើយ ខ្លះ​ក៏​នាំ​គ្នា​និយាយ​រឿង​ក្នុង​ចិត្ត​ (ក៏​គួរ​ឲ្យ​អាណិត​ដែរ)​​បង្រៀន​គ្នា​ ណែ​នាំ​គ្នា ញ៉ាំ​អី​ផឹកអី និង​ដើរ​ជា​មួយ​គ្នា។

និយាយ​ទៅ​ពេល​រៀន​ជាមួយ​គ្នា​មក​នេះ​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ច្រើន​ណាស់​​ដែល​មិន​មែន​ងាយ​នឹង​ភ្លេច​​ ក៏​ទៅ​​មិន​ប្រាប់​ចឹង? ឯង​ដូច​មិន​ដាច់​ចិត្ត​សោះ​មែន​តាស​ សង្ឃឹម​ថា​ទៅ​ឲ្យ​បាន​សុខ​ បើ​មាន​ជាតិ​ក្រោយ​មែន​សុំ​កុំ​ឲ្យ​ដូច​ជាតិ​នេះ​ចឹ​ងអី។

មិត្ត​ម្នាក់​ទៀត៖​ការ​ចាក​ចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រលប់​របស់​សម្លាញ់​គឺ​ពិត​ជា​បាន​ធ្វើ​អោយ​គ្នា​រំជួលចិត្ត​ជា​ខ្លាំង គ្នា​សុំ​អោយ​សម្លាញ់​ទៅ​អោយ​បាន​សុខ​ចុះ​ បែក​ទាំង​គ្មាន​ថ្ងៃ​ជួប គ្មាន​ថ្ងៃ​នឹង​បាន​ឃើញ​នូវ​ស្នាម​ញញឹម​របស់​ឯង បើ​មាន​ជាតិ​ក្រោយ​សុំ​ជួប​ជា​មិត្ត​ល្អ​នឹង​គ្នា​ទៀត​ណា​សម្លាញ់ VeaSna Kheiv RIP។

ម្នាក់ទៀត៖ វាសនា ហា​ថ្មើរ​ហ្នឹង​ឯង​កំពុង​ធ្វើ​អី​ហា មេឃ​ភ្លៀង​ហើយ​លូវ ស៊ី​បាយ ស៊ី​អី​ហើយ​នៅ? ឥលូវ​នេះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុង​ស្តាយ​ អាណិត​ស្រណោះ​នឹង​ចូល​រួម​រំលែក​ទុក្ខ​ឯង….ខ្ញុំ​ដឹង​ថា​មួយ​រយៈ​នេះ​ឯង​លំបាក​ខ្លាំង​ណាស់ ឯង​វេទនា​ខ្លាំង​ណាស់…លូវ​ឯង​សំរាក​សិន​ទៅ…ឯង​ទៅ​បាន​សុខ​ហើយ….មាន​ជាតិ​ក្រោយ​យើង​ធ្វើ​មិត្ត​ល្អ​នឹង​គ្នា​ទៀត​ណា….May u Soul Rest In Peace

 

 

 

អត្ថបទ៖ ម៉េងហួរ